ភ្នំពេញ៖ ផ្ទះចំនួនមួយខ្នងត្រូវគេភ័យលេបត្របាក់ស្ទើអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងរាយការណ៍ជូនសមត្ថកិច្ចជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង8:40នាទីយប់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវរទេះភ្លើង ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងខ្មួលខ្មាញ់ចេញពីផ្ទះមួយខ្នង បង្កទៅជាអគ្គិភ័យមបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ រួចបានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

បើតាមប្រភពពីសមត្ថកិច្ចដែលចូលរួមបាញ់ពន្លត់អគ្គិភ័យនេះបានឲ្យដឹងថា ផ្ទះមួយខ្នងដែលត្រូវអគ្គិភ័យលៀបត្របាក់នេះ ជាប្រប្រភេទឈើលើថ្មក្រោម ត្រូវបានអគ្គិភ័យឆាបឆេះលេបត្របាក់ស្ទើអស់ទាំងស្រុង ហើយសមត្ថកិច្ចបានចេញរថយន្តមកជាច្រើនគ្រឿង មកពីតាមបណ្ដាគោលដៅ ជួយបាញ់ពន្លត់ ទើបអាចគ្រប់គ្រងស្ថានការណ៍បានមួយរយភាគរយ ក្នុងអគ្គីភ័យនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ។សមត្ថកិច្ចសន្និដ្ឋានជាជំហានបឋមថា អាចបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីបង្កទៅជាអគ្គិភ័យតែម្ដង់។

អត្ថបទ÷ត្រយងតូច

Share.