ត្រឹមសប្ដាហ៍ទី២៥ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាល២០២៥-២៦ ឃើញថា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាក្រុមតែមួយដែលស៊ុតបញ្ចូលទីគូប្រកួតច្រើនជាងគេសរុប ៦៩គ្រាប់។

គ្រាប់បាល់សរុបក្រុមបាល់ទាត់នៅលីគកំពូលកម្ពុជា ស៊ុតបញ្ចូលទីគូប្រកួតគិតត្រឹមសប្តាហ៍ទី២៥៖
- ព្រះខ័នរាជស្វាយរៀង ៦៩គ្រាប់
- អង្គរថាយហ្គឺរ ៥៣គ្រាប់
- ភ្នំពេញក្រោន ៤៥គ្រាប់
- វិសាខា ៤០គ្រាប់
- ណាហ្គាវើលដ៍ ៣៦គ្រាប់
- បឹងកេត ៣០គ្រាប់
- MOI កំពង់ដេវ៉ា ២៨គ្រាប់
- គិរីវង់សុខសែនជ័យ ២៦គ្រាប់
- ទ័ព ២៣គ្រាប់
- ISI ដង្កោសែនជ័យ ២២គ្រាប់
- ឡាយហ្វ ខេត្តព្រះសីហនុ ២២គ្រាប់៕


