ក្រចេះ៖ ឡដុតធ្យូងចំនួន៣កន្លែង ធ្វើសកម្មភាពនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ហើយត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ ប្រទះឃើញកម្ទេចបំផ្លាញចោល កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុច ត្រពាំងអំពុល និងចំណុចស្រែចា ភូមិសាស្រ្ត ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

តាមមន្ត្រីជំនាញបានឱ្យដឹងថា ខណៈដែលកម្លាំងល្បាតនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ដឹកនាំដោយលោកញ៉ែម វិសាល នាយកដែនជម្រកសត្វព្រៃ បានប្រទះឃើញឡដុតធ្យូងចំនួន៣កន្លែង កំពុងធ្វើសកម្មភាព ដែលជាការបំផ្លិចបំផ្លាញព្រៃក្នុងដែនជម្រកសត្វព្រៃសំបូរ។

ក្រោយពីប្រទះឃើញ មន្ត្រីជំនាញកម្ទេច បំផ្លាញឡដុតធ្យូងទាំង៣កន្លែងនោះចោល។
អត្ថបទ៖ តាតុងសែនជ័យ

