ភ្នំពេញ៖ ស្ត្រីម្នាក់ជាអ្នកស្រឡាញ់សត្វ ហើយយកសត្វសំពោចមកចិញ្ចឹមបីបាច់ ធ្វើដូចជាមិត្ត ទីបំផុតសត្វសំពោចមួយក្បាលដែលស្រឡាញ់នោះបានខាំដៃ បណ្តាលឱ្យរងរបួសហូរឈាមកក្លាក់ ចុកស្រែកផ្អើលអ្នកដំណើរតាមផ្លូវ កាលពីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវ៣១០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះ គាត់ជាអ្នកស្រឡាញ់ចូលចិត្តសត្វ ហើយបានយកសត្វសំពោចមកចិញ្ចឹម ស្រឡាញ់ដូចជាមិត្ត ដើរតាម លេងជាមួយម្ចាស់រាល់ថ្ងៃ ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុនេះ សត្វសំពោចដែលគាត់ចិញ្ចឹមស្រឡាញ់នោះ បែរជាមកខាំដៃម្ចាស់ គ្រាដែលដើរតាមចេញមកក្រៅ បណ្តាលឱ្យរងរបួសដៃហូរឈាមកក្លាក់ ចុកស្រែកផ្អើលអ្នកដំណើរតាមផ្លូវ។

ក្រោយកើតហេតុ ម្ចាស់ទៅពេទ្យ សត្វសំពោចរត់ឆ្លេឆ្លារកម្ចាស់វា។
អត្ថបទ៖ តាតុងសែនជ័យ

