ពោធិ៍សាត់៖ ក្នុងជំនួបប្រតិភូរដ្ឋបាលខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ ឯកឧត្តមផាម វ៉ាន់អាន អនុលេខាធិការគណបក្សនៃគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ហ្នឹងឯកឧត្តមត្រាន់ទួនអាញ អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញមកបំពេញទស្សនកិច្ចនិងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ ដល់ ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីរាជការ កាលពីម្សិលមិញនេះនៅសាលាខេត្តពោធិ៍សាត់។ ភាគីនៅខេត្តទាំងពីរ ពោធិ៍សាត់ ដុងថាប់ បានប្ដេជ្ញារួមគ្នាពបន្តង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងនយោបាយនិងសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត រវាងប្រជាជននិងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនិយាយជារួមនិយាយដោយឡែករវាងខេត្តទាំងពីរ។

ឯកឧត្តមផាមវ៉ាន់អាន អនុលេខាធិការគណបក្សនៃគណៈកម្មាធិការប្រជាជនខេត្តុដុងថាប់ បានរំលេចអំពីចំណងមិត្តភាពសាមគ្គីភាពជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរកម្ពុជាវៀតណាមដែលមានខ្សែព្រំដែនជាប់ជាមួយគ្នា និងបានប្រកៀកស្មាគ្នាក្នុងការប្រយុទ្ធប្រឆាំងដើម្បីឯករាជ្យជាតិនៃប្រទេសនីមួយៗ ក៏ដូចជាបុព្វហេតុកសាងអភិវឌ្ឍន៍ជាតិនាពេលបច្ចុប្បន្ននេះ។

យោងទៅលើចំណងមិត្តភាពនេះ កិច្ចសហប្រតិបត្តិការរវាងបណ្ដាលខេត្តនៃប្រទេសទាំងពីរ កាន់តែបានយកចិត្តទុកដាក់អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ចំណងកិច្ចសហប្រតិបត្តិការរវាងខេត្តដុងថាប់ ជាមួយបណ្ដាខេត្តនៃព្រះរាជាណាចក្រកម្ពុជាក្នុងនោះខេត្តពោធិ៍សាត់ផងដែរ។ តែងតែបានរក្សានិងអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ គ្រប់សកម្មភាពផ្លាស់ប្ដូរ ប្រតិភូក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងបណ្ដាស្ថាប័នអង្គភាពនៃខេត្តទាំងពីរត្រូវបានរក្សាជាប្រចាំ ចូលរួមក្នុងការពង្រឹងនិងពង្រីកនៃការយោគយល់គ្នា ការជឿជាក់លើគ្នា រិទ្ធចំណងមិត្តភាពសាមគ្គីភាពរវាងរដ្ឋបាលនិងប្រជាជននៅខេត្តទាំងពីរ។ តាមរយៈគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តទាំងពីរនេះ គឺបានបើកឱកាសធ្មេញមួយជាក់ស្ដែងលើកិច្ចសហការគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ជាដើម។

ឯកឧត្តមបានបង្ហាញឲ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខេត្តដុងថាប់ ក្នុងឆ្នាំ 2025 កន្លងមកនេះ អត្រានាំចេញនិងនាំចូលទំនិញទៅដល់ទីផ្សារកម្ពុជាទទួលបាន 262 លានដុល្លារ គឺមានកំណើនប្រមាណ 15%បើប្រៀបធៀបជាមួយអត្រាតួលេខក្នុងឆ្នាំ 2024 ដោយទំនិញនាំចេញភាគច្រើន គឺប្រេងឥន្ធនៈ លោហៈ ផលិតផលជីគ្រប់ប្រភេទ ផលិតផលកសិផលផ្សេងៗ បើគិតអត្រានាំចូលពីកម្ពុជាទៅវៀតណាម ទទួលបាន 6 លានដុល្លារ គឺមានកំណើន 6 ដងបើធៀបនិងឆ្នាំដូចគ្នា ដែលទំនិញភាគច្រើន ផលស្រូវ កសិផលផ្សេងៗ ផលិតផលកាត់ដេរ កាបូប កាតាបជាដើម។
ដើម្បីឲ្យកាន់តែប្រសើរឡើងថែមទៀតនោះ ឯកឧត្តម ស្នើឱ្យរដ្ឋបាលខេត្តទាំងពីរ ពោធិ៍សាត់ ដុងថាប់ ត្រូវពង្រីកកិច្ចៈប្រតិបត្តិការលើកវិស័យកសិកម្មជាពិសេស យើងអាចចែករំលែក បទពិសោធន៍ ការផលិតផលិតផលកសិកម្ម ដែលប្រើប្រាស់បច្ចេកទេសខ្ពស់ រក្សាតម្លៃការផលិតផលិតផល ធ្វើយ៉ាងណាឯកាផលិតស្រូវមានគុណភាព និងមានតម្លៃខ្ពស់ជាងមុន។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងការផ្សារភ្ជាប់ធុរកិច្ចជាមួយគ្នាដើម្បីបង្កើនលក្ខណៈងាយស្រួលឲ្យអាជីវកម្មនៅខេត្តទាំងពីរមានឱកាសផ្លាស់ប្ដូរពាណិជ្ជកម្មក្នុងវិស័យកសិកម្ម។
អាចស្រាវជ្រាវអំពីការជំរុញផ្សារភ្ជាប់វិស័យភស្តភា ក៏ដូចជាវិស័យពាណិជ្ជកម្មក្នុងតំបន់ទន្លេមេគង្គដើម្បីអាចប្រើប្រាស់អស់ពីសមត្ថភាព ប្រព័ន្ធគមនាគមន៏ផ្លូវទឹករវាងប្រទេសទាំងពីរលើទន្លេមេគង្គ សំដៅធ្វើយ៉ាងណាឲ្យមានផលប្រយោជន៍ច្រើនក្នុងការដឹកជញ្ជូនតាមផ្លូវទឹក។ ពង្រឹងនៅក្នុងវិស័យទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ប្រវត្តិសាស្រ វប្បធម៌ តាមរយៈផ្សារភ្ជាប់រវាងសក្តានុពលទេសចរខេត្តដុងថាប់ និងសក្កដានុពលទេសចរណ៍ខេត្តពោធិ៍សាត់ ជាពិសេសនៅតំបន់បឹងទន្លេសាប។ លើសពីនេះទៀតត្រូវជំរុញនៅក្នុងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនក៏ដូចជានៅក្នុងវិស័យអប់រំ វប្បធម៌រវាងយុវជននិងយុវជន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សអត់មានគុណភាពខ្ពស់។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ដែលធ្វើឲ្យខេត្តពោធិ៍សាត់ទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យគូជាទីមោទនៈក្រុមការដឹកនាំរបស់ឯកឧត្តមខូយរីដា ។ជាលទ្ធផលរួម ឯកឧត្តមខូយរីដាក្នុងនាមពិតជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល បានសាទរជាមួយនឹងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ នៃខេត្តទាំងពីរដែលធ្វើឲ្យកាន់តែប្រសើរឡើងចំណងមិត្តភាពដ៏ស្អិតរមួតកម្ពុជាវៀតណាម និយាយដោយឡែកខេត្តទាំងពីរ កាន់តែរីកចម្រើនឡើងជាលំដាប់ ដោយឯកឧត្តមបានបញ្ជាក់ថានិងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីសេដ្ឋកិច្ចរីកចម្រើនរវាងប្រជាជននៃប្រទេសទាំងពីរតទៅអនាគត៕
អត្ថបទ៖ ពោធិ៍សាត់

