ស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូជ្រុលបុកគោរត់ឆ្លងផ្លូវ កាលពីវេលាម៉ោង៤:២០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ១៣ ក្នុងឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុបុរសរងគ្រោះ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB-8587 ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកគោរត់ឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ ស្វែងរកម្ចាស់គោមិនឃើញ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងសត្វគោ សមត្ថកិច្ច អាជ្ញាធរ បន្តស្វែងរកម្ចាស់មកដោះស្រាយគ្នា៕

អត្ថបទ៖ តាតុងសែនជ័យ

Share.