ភ្នំពេញ៖ ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ករណីនារីម្នាក់បាត់ម៉ូតូនៅកន្លែងផ្ញើម៉ូតូមួយកន្លែង នៅចំណុចផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ 

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយរដ្ឋបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ និងអញ្ជើញភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ និងម្ចាស់ម៉ូតូ មកសួរនាំបំភ្លឺជុំវិញករណីខាងលើ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ។

បន្ទាប់ពីសមត្ថកិច្ចសួរនាំភាគីទាំងពីររួចរាល់ ភាគីទាំងពីមានការយោគយល់គ្នា ដោយខាងភាគីម្ចាស់ទីតាំងផ្ញើម៉ូតូ បានយល់ព្រមសងសំណងជាទឹកប្រាក់ចំនួន១៥០០ដុល្លារ ទៅភាគីម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿង៕

អត្ថបទ៖ សេង សាវី

Share.