ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នេះថា លោកនឹងបន្ដផ្អាកការវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់រយៈពេល ១០ថ្ងៃទៀត ដោយអះអាងថា កិច្ចពិភាក្សារវាងភាគីទាំង២ ដំណើរការយ៉ាងរលូន។

តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា៖ «យោងតាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ង់ សូមទុកសេចក្តីថ្លែងការណ៍នេះតំណាងឱ្យការបញ្ជាក់ថា ខ្ញុំនឹងពន្យារពេលនៃការបំផ្លិចបំផ្លាញរោងចក្រថាមពល ចំនួន ១០ថ្ងៃទៀត រហូតដល់ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨យប់ (ម៉ោងក្នុងស្រុក)»។ លោកបានបន្ថែមទៀតថា ការចរចាកំពុងបន្តធ្វើឡើង ហើយបើទោះបីជាមានសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវដែលផ្ទុយពីនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអ្នកដទៃទៀតក៏ដោយ ក៏ការចរចាទាំងនោះកំពុងប្រព្រឹត្តទៅយ៉ាងរលូន។

ជុំវិញដំណើរការសន្ដិភាពនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar បានបង្ហើបថា ប៉ាគីស្ថានកំពុងដើរតួនាទីជាអន្តរការី ក្នុងការបញ្ជូនសារទៅវិញទៅមក រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។

ទោះជាយ៉ាងណាក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានលើកឡើងថា ទោះបីមានការផ្លាស់ប្តូរសារគ្នាទៅវិញទៅមកមែន ប៉ុន្តែទីក្រុងតេអេរ៉ង់មិនទាន់មានការចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

យ៉ាងណាម៉ិញ សង្រ្គាមដែលបានអូសបន្លាយរយៈពេល ៤សប្តាហ៍មកនេះ បាននិងកំពុងរុញច្រានតំបន់មជ្ឈិមបូព៌ាឱ្យធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម រហូតសម្លាប់មនុស្សរាប់ពាន់នាក់។ លើសពីនេះ វាក៏បានបង្កជាព្យុះសេដ្ឋកិច្ចសកល តាមរយៈការហក់ឡើងនៃតម្លៃថាមពល ដែលកំពុងគំរាមកំហែងដល់ស្ថិរភាពអតិផរណាជុំវិញពិភពលោក។

គួររំលឹកផងដែរថា កាលពីថ្ងៃសៅរ៍កន្លងទៅ លោក ត្រាំ បានទុកពេល ៤៨ម៉ោងឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ ជាថ្នូរនឹងការមិនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី។ ប៉ុន្ដែជាការឆ្លើយតប អ៊ីរ៉ង់បានព្រមានថា នឹងមានការសងសឹកពាសពេញតំបន់វិញ ប្រសិនបើការវាយប្រហារនោះកើតឡើងមែន។ មែនទែនទៅ ការប្រកាសពន្យារពេល ១០ថ្ងៃនេះ គឺជាការពន្យារពេលលើកទី២ បន្ទាប់ពីការផ្អាករយៈពេល ៥ថ្ងៃដំបូងកាលពីថ្ងៃចន្ទ ទី២៣ ខែមីនា៕

ប្រភព៖ Xinhua

Share.