ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនក្មេងទំនើងចំនួន ០៨នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមក្មេងទំនើង ២ក្រុម បង្ករបួសទាំងសងខាង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២២:៥៥នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅមុខផ្សារទំនើបជីបម៉ុង២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ក្រោយទទួលបានព័ត៌មានតាមលេខទូរស័ព្ទបន្ទាន់ ១២៩១ កម្លាំងអាវុធហត្ថបានចុះអន្តរាគមន៍ភ្លាមៗ និងធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនពាក់ព័ន្ធទាំងអស់។

សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ ០១គ្រឿង បំពង់ដែក ០១ដើម និងកាំបិតបុ័ងតោ ០១ដើម ព្រមទាំងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង ០៨នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ចតុម្មុខ

Share.