ភ្នំពេញ៖ ជនសង្ស័យម្នាក់ប្រកបរបរជាកម្មករសំណង់ ឆ្លៀតលួចលក់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន១២កញ្ចប់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ គង់ ស៊ិច ភេទប្រុស អាយុ៤០ឆាំ្ន មុខរបរកម្មករសំណង់ ទីលំនៅស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នគរបាលដកហូតបានថ្នាំញៀនចំនួន១២កញ្ចប់។

ក្រោយឃាត់ខ្លួនបានជាក់ស្តែង នគរបាលនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.