ក្រុមពីតំបន់អាស៊ាន ឥណ្ឌូណេស៊ី បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមមកពីតំបន់អឺរ៉ុប គឺក្រុមជម្រើសជាតិ ប៊ុលហ្គារី ក្នុងលទ្ធផល ១-០ កាលពីថ្ងៃទី៣០ មីនា នៅទឹកដីប្រទេសឥណ្ឌូណេស៊ី នាកីឡដ្ឋាន Gelora Bung Karno។

ប្រកួតពានរង្វាន់បាល់ទាត់មួយឈ្មោះថា «2026 FIFA Series» ឥណ្ឌូណេស៊ី បានធ្វើជាម្ចាស់ផ្ទះក្នុងពូលរបស់ខ្លួន រួមមាន៖ ប៊ុលហ្គារី Saint Kitts and Nevis និង កោះសាឡូម៉ូន។ ២ប្រកួត 2026 FIFA Series ឥណ្ឌូណេស៊ី បានយកឈ្នះក្រុម Saint Kitts and Nevis មកពីតំបន់អាមេរិកខាងជើង ក្នុងលទ្ធផល ៤-០ និងចុងក្រោយចាញ់ ប៊ុលហ្គារី ១-០។
បញ្ចាក់ថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA បានជ្រើសរើសក្រុមបាល់ទាត់ជម្រើសជាតិចំនួន ៨ នៅក្នុងទ្វីបអាស៊ី ដើម្បីចូលរួមប្រកួតពានរង្វាន់បាល់ទាត់មួយឈ្មោះថា «2026 FIFA Series» ដែលអនុញ្ញាតឱ្យប្រទេស ជាសមាជិករបស់ខ្លួនមួយចំនួនអាចប្រកួតប្រជែង ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ក៏បានឈ្មោះចូលរួមផងដែរ។

FIFA Series ឆ្នាំ២០២៦ មានក្រុមចូលរួមសរុប ៣៦ក្រុម ជ្រើសចេញពី ៦តំបន់ជុំវិញពិភពលោក ចែកចេញជា ៩ពូល ក្នុង១មួយមាន ៤ក្រុម ខណ:ការប្រកួតជម្រុះក្នុងពូល នឹងធ្វើនៅទឹកដីក្រុមដែលទទួលធ្វើជាម្ចាស់ផ្ទះ។
រំលឹកថា សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក៏ធ្លាប់ចូលរួមប្រកួត ក្នុងពានរង្វាន់មួយនេះផងដែរ កាលឆ្នាំ២០២៤ ដែលជាការបង្កើឡើងលើកដំបូង ដោយស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិ គុយយ៉ាន (អាមេរិកខាងជើង), កាប់វែរ (អាហ្វ្រិកខាងលិច) និង អេក្វាទ័រហ្គីណេ (អាហ្វ្រិកកណ្តាល) តែឆ្លងមិនផុសវគ្គជម្រុះក្នុងពូលឡើយ ដោយឆ្លងកាត់ ២ប្រកួតចាញ់ទាំង២ប្រកួត។
គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ «FIFA Series» បង្ក់ើតឡើងដោយ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA ដំបូងនៅឆ្នាំ២០២៤ ដោយក្រុមជម្រើសជាតិ អាល់ហ្សេរី ខណ:ជើងឯករងបានទៅលើ ក្រុមជម្រើសជាតិប៊ុលហ្គារី និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមជម្រើសជាតិក្រូអាស៊ី៕
