ភ្នំពេញ៖ ជនបរទេសចំនួន ៥០នាក់ ត្រូវបានឃាត់ខ្លួន និងសម្ភារៈជាវត្ថុតាងជាច្រើន ត្រូវបានរឹបអូស ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam កាលពីវេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅផ្ទះសំណាក់មួយកន្លែង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងខាងលើ ឃាត់ខ្លួនជនបរទេស ៥០នាក់ ដកហូតបានសម្ភារៈប្រើក្នុងបទល្មើសជាច្រើនទៀត។

ក្រោយបង្ក្រាបបាន ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.