ពាន​រង្វាន់ AFC Asian Cup ឆ្នាំ ២០២៧ នឹង​រក​ឃើញ​ ៣ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃនេះ ដែលត្រូវឡើងទៅបង្រ្គប់ ២៤ក្រុម លេង​នៅទឹកដីអារ៉ាប៊ីសាអូឌីត ឆ្នាំ២០២៧ ដែរ​នោះ កំពុងប្រទាញប្រទង់គ្នា មាន ពូល A តាហ្ស៊ីគីស្ថាន និង ហ្វីលីពីន ពូល B លីបង់ និង យេម៉ែន និងពូល D តួកមេនីស្ថាន ​និង ថៃ។

កម្មវិធីប្រកួត ប្រកួត​ថ្ងៃនេះ រួម​មាន៖

នៅវគ្គជម្រុះជុំទី៣ ក្រុម​ពី​តំបន់អាស៊ាន ចំនួន ៣ហើយ​រួម​មាន៖ វៀតណាម ឥណ្ឌូណេស៊ិ និងសិង្ហបុរី ដែលទទួលបានកៅអីទៅលេងពាន​ Asian Cup ដែលរៀបចំនៅអារ៉ាប៊ីសាអូឌីត ឆ្នាំ២០២៧។ ខណ: ២ក្រុម​ទៀត មាន ថៃ និង​ ហ្វីលីពីន រក​ចាំមើល​លទ្ធផល​នៅ​ថ្ងៃនេះ។

ក្រុមសរុបទាំង ២៤ ដែលទទួលបានកៅអី AFC Asian Cup 2027 ​នៅទឹកដីអារ៉ាប៊ីសាអូឌីត បាន​រកឃើញ​២១ក្រុម​រួច​រាល់​ហើយ មានម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត, ជប៉ុន, អ៊ីរ៉ង់, កូរ៉េខាងត្បូង, អូស្ត្រាលី, អ៊ូសបេគីស្ថាន, កាតា (ម្ចាស់ការពារជើងឯក), អ៊ីរ៉ាក់, ហ្ស៊កដានី, អេមីរ៉ាតអារ៉ាប់រួម, អូម៉ង់, ស៊ីរី, បារ៉ែន, ចិន, ប៉ាឡេស្ទីន, វៀតណាម, កាហ្សាក់ស្ថាន, កូរ៉េខាងជើង, ឥណ្ឌូណេស៊ី, កូវ៉ែត, សិង្ហបុរី។

គួរ​បញ្ជាក់ថា សម្រាប់​ការ​ចាប់​ឆ្នោះ​ជុំ​ផ្ដា់ព្រ័ត្រពាន​រង្វាន់ AFC Asian Cup ឆ្នាំ២០២៧ នៅទឹកដីអារ៉ាប៊ីសាអូឌីត នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ខេមេសា ឆ្នាំ២០២៦ ចែល​ចេញជា ៦ពូល ក្រុម​លេខ១និងលេខ២ និងក្រុមលេខ២ល្អ ៤ក្រុម ឡើងទៅកាន់​វគ្គ១៦ក្រុម ស្របពេល​ការប្រកួត នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី៧ ខែមករា និង​រក​ឃើញ​ជើង​ឯក​នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៧៕

Share.