កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសាលាខេត្តកំពង់ចាម នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

ក្នុងពិធីនេះ លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ត្រូវបានតែងតាំងជាប្រធានមន្ទីរសុខាភិបាលថ្មី ជំនួសលោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ដែលបានចូលនិវត្តន៍។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះមានការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយអត្រាជំងឺ និងការស្លាប់ ជាពិសេសជំងឺមិនឆ្លង និងការពង្រឹងសុខភាពមាតា ទារក និងកុមារ។

ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យប្រធានមន្ទីរថ្មី អនុវត្តការងារឱ្យមានប្រសិទ្ធភាព ដោយសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ប្រើប្រាស់ធនធានឲ្យបានមានប្រសិទ្ធភាព រក្សាសាមគ្គីភាពផ្ទៃក្នុង និងដឹកនាំមន្ត្រីក្រោមឱវាទដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល ស្របតាមគោលនយោបាយជាតិ និងបទដ្ឋានបច្ចេកទេសនានា។

ពិធីនេះបង្ហាញពីការបន្តពង្រឹងវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម ឲ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។

អត្ថបទ÷អាចរ្យលាក់

Share.