ភ្នំពេញ៖ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងមានបញ្ហាជនសង្ស័យដើរធ្វើសកម្មភាពលួចអុស ធ្យូង និងហ្គាស តាមផ្ទះប្រជាពលរដ្ឋ ជាញឹកញាប់នៅពេលយប់។

តាមការឲ្យដឹងពីប្រជាពលរដ្ឋ មូលហេតុមួយគឺដោយសារតម្លៃប្រេង សាំង និងហ្គាសកើនឡើងខ្ពស់ ធ្វើឲ្យមនុស្សជាច្រើនប្ដូរទៅប្រើអុស និងធ្យូងសម្រាប់ចម្អិនអាហារ។ ប៉ុន្តែស្ថានភាពនេះវិញ បានបង្កឱកាសឲ្យជនមិនស្គាល់មុខ ធ្វើសកម្មភាពលួចយកអុស និងធ្យូងពីតាមផ្ទះប្រជាពលរដ្ឋស្ទើររាល់យប់។

ប្រជាពលរដ្ឋក៏បានបង្ហាញការព្រួយបារម្ភថា ការលួចបែបនេះកើតឡើងញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ ព្រោះអុស និងធ្យូងកំពុងមានតម្លៃ និងជាតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។

ជាក់ស្តែង សកម្មភាពជនសង្ស័យត្រូវបានថតបាន នៅភូមិថ្នល់បំបែក នាយប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦ ដែលបង្ហាញពីការដើរប្រមូលលួចធ្យូងពីផ្ទះប្រជាពលរដ្ឋ។

អត្ថបទ៖ តាតុងសែនជ័យ

Share.