ក្នុងចំណោម​ក្រុម​ពី​តំបន់អាស៊ាន​ទាំង១១ មាន​តែក្រុម​ខ្លាំង​ ៤នេះ​ប៉ុណ្ណោះ​ ដែលទទួល​បានកៅអី​ទៅលេង​ពាន​រង្វាន់ជើង​ឯក​ប្រចាំទិ្វប AFC Asian Cup ឆ្នាំ ២០២៧ ​នៅទឹកដីអារ៉ាប៊ីសាអូឌីត សម្រាប់​ឆ្នាំ២០២៧ ខាងមុខ​នេះ។

បញ្ចប់​ការប្រកយតនៅវគ្គជម្រុះជុំទី៣ ក្រុម​ពី​តំបន់អាស៊ាន ចំនួន ៤​រួម​មាន៖ វៀតណាម ឥណ្ឌូណេស៊ី ថៃនិងសិង្ហបុរី ទទួលបានកៅអីទៅលេង នៅអារ៉ាប៊ីសាអូឌីត ឆ្នាំ២០២៧។

ក្រុមសរុបទាំង ២៤ ដែលទទួលបានកៅអី ទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ​រកឃើញ​២៣ក្រុម មានម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត, ជប៉ុន, អ៊ីរ៉ង់, កូរ៉េខាងត្បូង, អូស្ត្រាលី, អ៊ូសបេគីស្ថាន, កាតា (ម្ចាស់ការពារជើងឯក), អ៊ីរ៉ាក់, ហ្ស៊កដានី, អេមីរ៉ាតអារ៉ាប់រួម, អូម៉ង់, ស៊ីរី, បារ៉ែន, ចិន, ប៉ាឡេស្ទីន, វៀតណាម, កាហ្សាក់ស្ថាន, កូរ៉េខាងជើង, ឥណ្ឌូណេស៊ី, កូវ៉ែត, សិង្ហបុរី ថៃ និងកៀហ្ស៊ីស៊ីស្ថាន។

ដោយលែក​នៅ​សល់ ១ក្រុម​ទៀត រវាង លីបង់ និងយេម៉ែន រង់​ចាំចប់​ការការប្រកួត នៅ​ថ្ងៃទី៤ ខែមេសា ខាង​មុខនេះ។

គួរ​បញ្ជាក់ថា សម្រាប់​ការ​ចាប់​ឆ្នោះ​ជុំ​ផ្ដាច់ព្រ័ត្រពាន​រង្វាន់ AFC Asian Cup ឆ្នាំ២០២៧ នៅទឹកដីអារ៉ាប៊ីសាអូឌីត នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ខេមេសា ឆ្នាំ២០២៦ ចែល​ចេញជា ៦ពូល ក្រុម​លេខ១និងលេខ២ និងក្រុមលេខ២ល្អ ៤ក្រុម ឡើងទៅកាន់​វគ្គ១៦ក្រុម ស្របពេល​ការប្រកួត នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី៧ ខែមករា និង​រក​ឃើញ​ជើង​ឯក​នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៧៕

Share.