ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនទេសចរណ៍ VR SMILE TOUR AND TRAVEL Co.,Ltd ពាក់ព័ន្ធនឹងការឆបោកប្រាក់អតិថិជនជាច្រើន។

ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ហ.ស.ប, ភេទប្រុស អាយុ ៣៦ឆ្នាំ។ ការឃាត់ខ្លួននេះបានអនុញ្ញាតដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ជា ពៅ, ប្រធានក្រុមការងារ Hotline Scam 24/7, ជាមួយសម្របសម្រួលពី លោក តូច ឧត្តម, អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

តាមពាក្យបណ្តឹង ពលរដ្ឋជាង ២០នាក់ បានរាយការណ៍ថា ម្ចាស់ក្រុមហ៊ុនបានទទួលប្រាក់ពីអតិថិជនក្នុងការរៀបចំដំណើរកំសាន្តក្នុង និងក្រៅប្រទេស ប៉ុន្តែពុំបានបំពេញកាតព្វកិច្ច។ ក្រុមការងារសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅឃុំនៅពន្ធនាគារ ដើម្បីឆ្លើយតបទៅនឹងសំណុំរឿង និងសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ។

អត្ថបទ៖ ភ្នាក់ងារខេត្កកណ្ដាល

Share.