កីឡាករ DOS SANTOS XAVIER NOVAES WEYDERSON DENILSON​ សញ្ជាតិប្រេស៊ីល សមាជិករបស់ក្រុមណាហ្គាវើលដ៍ ជាកីឡាករទី៨ ឈ្នះងាកីឡាករល្អប្រចាំខែ (មីនា) ឆ្នាំ២០២៦ ។

គិតត្រឹមសប្តាហ៍ទី២៦ កីឡាករ DOS SANTO SDENILSON រូបនេះរកបាន ៦គ្រាប់ក្នុងនាមជាកីឡាករប្រយុទ្ធ ខណៈក្រុមណាហ្គាវើលដ៍ វិញកំពុងឈរចំណាត់ថ្នាក់លេខ៣ មាន៤២ពិន្ទុក្នុងដៃ។

មកស្គាល់កីឡាករដែលឈ្នះពានប្រចាំខែ គិតចាប់តាំងពីខែ​សីហា ឆ្នាំ២០២៥មក៖

ទី១) កីឡាករ KWAME PEPRAH ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយ ឈ្នះពានកីឡាករ​ល្អ​ប្រចាំខែ​សីហា ២០២៥

ទី២) កីឡាករ Maksym Priadum ខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន ឈ្នះពានកីឡាករល្អប្រចាំខែ​កញ្ញា ឆ្នាំ២០២៥

ទី៣) កីឡាករ សុខ គ្រី សូហ្វាន ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់អង្គរ ឈ្នះពានកីឡាករល្អប្រចាំ​ខែ​តុលា ឆ្នាំ២០២៥

ទី៤) កីឡាករ អ៊ុក សុវណ្ណ ខ្សែការពាររបស់ក្លិបបាល់ទាត់វិសាខា ឈ្នះពានកីឡាករល្អប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥

ទី៥) កីឡាករ កើត ពេជ្រ ខ្សែបម្រើរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ឈ្នះពានកីឡាករល្អប្រចាំខែធ្នូ ឆ្នាំ២០២៥

ទី៦) កីឡាករ Minagawa Yusuke ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ឈ្នះពានកីឡាករល្អប្រចាំខែមករា ឆ្នាំ២០២៦ ។

ទី៧) កីឡាករ KURITA MARK ADJEI សមាជិករបស់ក្រុមអង្គរថាយហ្គឺរ ឈ្នះងាជាកីឡាករល្អប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ៕

ទី៨) កីឡាករ DOS SANTOS XAVIER NOVAES WEYDERSON DENILSON​ សញ្ជាតិប្រេស៊ីល សមាជិករបស់ក្រុមណាហ្គាវើលដ៍ ជាកីឡាករទី៨ ឈ្នះងាកីឡាករល្អប្រចាំខែ (មីនា) ឆ្នាំ២០២៦ ។

Share.