កំពត៖ ជនជាតិកូរ៉េ២នាក់ ត្រូវបានកម្លាំងស្នងការខេត្តកំពតចុះធ្វើរដ្ឋបាល ឆែកឆេររកឃើញសម្ភារៈជាច្រើន ពាក់ព័ន្ធធ្វើសកម្មភាព scam online។ ការឃាត់ខ្លួនប្រព្រឹត្តទៅកាលពីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

តាមនគរបាលបានឱ្យដឹងថា កំលាំងនៃការិយាល័យអនុវត្តនិតិវិធី បានធ្វើរដ្ឋបាលចំហចំណុចខាងលើ រកឃើញសម្ភារៈមួយចំនួនអាច និងលួចធ្វើសកម្មភាព scam online ហើយឃាត់ខ្លួនជនជាតិកូរ៉េ២នាក់ នាំទៅបន្តនិតិវិធីនៅស្នងការខេត្តកំពត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.