បាត់ដំបង៖ ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ទាំងទ្រព្យសម្បត្តិ ដោយសារទុស្សេខ្សែភ្លើង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅក្នុងក្រុមទី៣០ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ នាក់ ភន ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុខាងលើ សង់ពីឈើប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx៥ម៉ែត្រ រងខូចខាតអស់ទាំងស្រុង។

ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង និងការពារភ្លើងឆេះរាល៕

អត្ថបទ៖ តាតុងសែនជ័យ

Share.