កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ បានចុះពិនិត្យទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារសាងសង់ឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារតាមបទដ្ឋានបច្ចេកទេស ធានាសុវត្ថិភាព និងគុណភាពសំណង់ឲ្យមានភាពរឹងមាំ ព្រមទាំងជំរុញឲ្យបញ្ចប់គម្រោងឲ្យបានតាមផែនការកំណត់។


តាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេស គម្រោងកែលម្អច្រាំងស្ទឹងព្រែកត្នោតនេះ កំពុងដំណើរការសាងសង់ដោយរលូន មិនមានអ្វីរំខាន ហើយរំពឹងថានឹងបញ្ចប់តាមកាលវិភាគដែលបានគ្រោងទុកនាពេលខាងមុខ។

អត្ថបទ÷កណ្តាល

Share.