មណ្ឌលគិរី៖ អនុលោមតាមយុទ្ធសាស្ត្រច័ក្រាវិស័យបរិស្ថាន ដែលផ្ដោតលើ “ភាពស្អាត ភាពបៃតង និងចីរភាព” និងយោងតាមអនុសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីប្រគល់បណ្ណសរសើរ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបន្តអនុវត្តសកម្មភាពជាក់ស្តែងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ “ភាពបៃតង”។

ក្នុងវិស័យអភិរក្ស សមត្ថកិច្ចបានបង្ក្រាបបទល្មើសធនធានធម្មជាតិ ២ករណី រួមមាន៖
ករណីទី១៖ ឃាត់រថយន្តម៉ាក Lexus 470 ពណ៌ស ចំនួន១គ្រឿង និងឈើសុក្រំចំនួន ១១វង់ នៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ។
ករណីទី២៖ ឃាត់គោយន្តចង្កូតកណ្តាល ១គ្រឿង និងឈើផ្ចឹកចំនួន ៤០ជន្លុង នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា។




ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ក៏បានអនុវត្តការងារដាំស្តារព្រៃឈើ ដោយច្រកដីថង់ និងស្ទូងកូនឈើបានសរុប ១,៥៣០ដើម រួមមាន៖ កូនកកោះ ៨៤៨ដើម
កូនបេង ៦៨២ដើម។





មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏បានអំពាវនាវដល់សាធារណជនឲ្យចូលរួមអភិរក្សធនធានធម្មជាតិ ដាំស្តារព្រៃឈើ និងគាំទ្រអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ (Eco-tourism) ដើម្បីរួមចំណែកឈានទៅរកគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។






អត្ថបទ÷ចតុម្មុខ

