ក្រោយចប់ថ្ងៃ FIFA Days ក្រុមជម្រើសជាតិកម្ពុជា រំកិលចំនួន២ចំណាត់ថ្នាក់ពីលេខ ១៧៩ ទៅលេខ ១៧៧ នៃតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោក FIFA Ranking គិតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។

មូលហេតុដែលក្រុមមិនបានលេង ដូចជាក្រុមជម្រើសជាតិកម្ពុជា ហើយទទួលបានពិន្ទុថែមនោះដោយសារហេតុ ផលសងនៃក្រុមផ្សេងទៀត ដែលបានប្រកួត។ ដូច​នេះសម្រាប់ក្រុមដែលមិនមានភារៈកិច្ចក្នុងថ្ងៃ FIFA days ដូចកម្ពុជា មិនបានបាត់ពិន្ទុរបស់ក្រុមឡើយ ខុសពីពេលកន្លងទៅ។ ដូច្នេះ​ចំណាត់​ថ្នាក់​របស់ក្រុមជម្រើសជាតិនីមួយៗ គឺឡើងចុះអាស្រ័យលើក្រុម ដែលបានប្រកួត ។ មានន័យថា បើក្រុមដែលបាន​លេង​ទទួល​បាន​ជ័យជម្នះ នោះចំណាត់ថ្នាក់ក្រុមមិនបានលេងនឹងធ្លាក់ ហើយបើក្រុមបានលេងចាញ់ នោះ​ក្រុម​មិន​បាន​លេង​នឹង​ឡើង​ចំណាត់ថ្នាក់។

សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា មានភារៈកិច្ចចំនួន៣ផ្សេងទៀត ក្រោយពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នោះគឺ

  • ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមជម្រើសជាតិកម្ពុជា ប៉ះ ហុងកុង នៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ ប្រកួតមិត្តភាពអន្តរជាតិ
  • ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជា ប៉ះ សិង្ហបុរី ពានរង្វាន់ 2026 ASEAN Championship
  • ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឥណ្ឌូណេស៊ី ប៉ះ កម្ពុជា ពានរង្វាន់ 2026 ASEAN Championship
  • ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ កម្ពុជា ប៉ះប៊្រុណេ ឬ ទីម័រខាងកើត ពានរង្វាន់ 2026 ASEAN Championship
  • ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វៀតណាម ប៉ះ កម្ពុជា ពានរង្វាន់ 2026 ASEAN Championship

ចំពោះពានរង្វាន់ផ្លូវការមួយទៀតដែលកម្ពុជា ត្រៀមចូលរួមនោះមានឈ្មោះថា FIFA ASEAN Cup
ដែល FIFA បានអនុម័ត និងគ្រោងនឹងរៀបចំនោះមិនទាន់មានកាលបរិឆ្ឆេទនៅឡើយទេ ៕

Share.