
កីឡាករ គួន ម៉ុម សមាជិករបស់ក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា នឹងត្រៀមជួយក្រុម Hanoi Volleyball Club ប្រកួតពានរង្វាន់បាល់ទះជើងឯកថ្នាក់ជាតិ របស់ប្រទេសវៀតណាម ដែលពានរង្វាន់ប្រចាំឆ្នាំមួយនោះមានឈ្មោះថា National Volleyball Championship ។

នេះជាសមាភាពកីឡាករបរទេស ៩រូបរួមមានគួន ម៉ុម ផងដែរ៖
- ទី១) កីឡាករ Kakkrit Thanomnoi ជនជាតិថៃ សមាជិករបស់ក្រុម Bien Phong
- ទី២) កីឡាករ Rivan Nurmulki ជនជាតិឥណ្ឌូណេស៊ី សមាជិករបស់ក្រុម The Cong TC
- ទី៣) កីឡាករ Zhihong Xue ជនជាតិចិន របស់ក្រុម The Cong
- ទី៤) កីឡាករ Martin Lice ជនជាតិឆេក របស់ក្រុម Cong An
- ទី៥) កីឡាករ Batsuuri Battur ជនជាតិម៉ងហ្គោលី របស់ក្រុម Ninh Binh
- ទី៦) កីឡាករ គួន ម៉ុម ជនជាតិខ្មែរ របស់ក្រុម Hanoi
- ទី៧) កីឡាករ Kittithad Nuwaddee ជនជាតិថៃ របស់ក្រុម Da Nang
- ទី៨) កីឡាករ Garritt Muagututtia ជនជាតិអាមេរិក Sanest khanh Hoa
- ទី៩)កីឡាករ Luiz Felipe Perotto ជនជាតិប្រេស៊ីល របស់ក្រុម Ho Chi minh

សម្រាប់ការប្រកួតជុំទី១ នៃជើងឯកថ្នាក់ជាតិ របស់ប្រទេសវៀតណាម National Volleyball Championship ឆ្នាំ២០២៦ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសាលបាល់ទះ Dong Anh ស្ថិតនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម មាន៩ក្រុមចូលរួមប្រកួត ៕



