កែប៖ ក្រុមក្មេងទំនើង ហស្សនាម OBH ត្រូវបានកម្លាំងអាវុធហត្ថខេត្តកែប ចាប់ឃាត់ខ្លួនបាន បន្ទាប់ពីប្រើប្រាស់ដាវ និងកាំបិតបុ័ងតោ ធ្វើសកម្មភាព បង្ហោះម៉ូតូ ដេញកាប់គ្នា អុកឡុក បង្កអសន្តិសុខក្នុងមូលដ្ឋាន កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅក្នុងក្រុងកែប ខេត្តកែប។

តាមអាវុធហត្ថបានឱ្យដឹងថា ក្រុមក្មេងទំនើង ហស្សនាម OBH ប្រើប្រាស់ដាវ និងកាំបិតបុ័ងតោ ធ្វើសកម្មភាពអុកឡុក បង្ហោះម៉ូតូ ដេញកាប់គ្នាតាមដងផ្លូវ បង្កអសន្តិសុខក្នុងមូលដ្ឋាន ហើយត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់បាន៧នាក់ ដកហូតបានម៉ូតូ ២គ្រឿង ទូរសព្ទ័ដៃ ៤គ្រឿង កាំបិតសាំរ៉ៃ ២ដើម។

ក្នុងប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងខាងលើ ក្រោមការសម្របសម្រួលពីឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប ឃាត់ខ្លួននាំយកទៅសាកសួរនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

