ឧត្តរមានជ័យ៖ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ប្រមាណជាង ២៣០គីឡូក្រាម ដែលកប់ក្នុងដីជម្រៅជាង ១៣ម៉ែត្រ បន្ទាប់ពីកងទ័ពឈ្លានពានថៃ ទម្លាក់លេីមាតុភូមិកម្ពុជា ដោយទ័ពអាកាសសៀមឈ្លានពាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៤រសៀល កប់លិចក្នុងដី ត្រូវបានអង្គភាពCMAC ដោះបន្សាប បានដោយជោគជ័យ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦។

គ្រាប់បែកទម្លាក់ពីយន្តហោះMK-82 ផលិតនៅឆ្នាំ២០១០ ដោយក្រុមហ៊ុន GDG (General Dynamics Ordnance and Tactical Systems) និងបានកែសម្រួលបំពាក់បន្ថែមសម្ភារៈបច្ចេកទេសរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង HWG (Hanwha Corporation) និងបានទម្លាក់លេីមាតុភូមិកម្ពុជាដោយទ័ពអាកាសសៀមឈ្លានពាន កន្លងមក។

តាមអង្គភាពសុីម៉ាក់បានឱ្យដឹងថា ព្រះរាជាណាចក្រដ៍កម្សត់នេះ ធ្លាប់បានឆ្លងកាត់សង្គ្រាមពីមុននៃការទម្លាក់គ្រាប់បែកពីយន្តហោះជាង ១០ឆ្នាំ ពោលពី១០ មករា ឆ្នាំ១៩៦២ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ១៩៧៥ មានបរិមាណគ្រាប់បែកប្រភេទM និងMK សរុបចំនួនប្រមាណជាង ១លាន២សែនគ្រាប់ (១.២០០.០០០គ្រាប់)។
អត្ថបទ៖ តាតុងសែនជ័យ

