បាត់ដំបង៖ ទារិកាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្បែរផ្លូវរថភ្លើង មិនដឹងថាឪពុកម្តាយរូបណាចិត្តដាច់ សម្រេចបោះប្លុងកូនចោលបែបនេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិស្រម៉មាស ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

តាមប្រជាពលរដ្ឋបានឱ្យដឹងថាទារិកាខាងលើ មិនដឹងថាឪពុកម្តាយរូបណាចិត្តដាច់ដល់ម្លឹង យកទៅប្លុងចោល ត្រង់ចំណុចខាងលើ ស្រមោចរោមជាអន្លើរ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ បុគ្គលិកផ្លូវដែក ឃើញផ្អើលឆោឡោអ្នកភូមិជួយបោសជូត។

ក្រោយពីប្រទះឃើញទារិកាម្នាក់ ពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ច ចុះទៅពិនិត្យ និងស្រាវជ្រាវ រួចប្រគល់ទារិកាទៅខាងមណ្ឌលសុខភាព ដើម្បីថែទាំតាមដានសុខភាព៕

អត្ថបទ៖ តាតុងសែនជ័យ

Share.