ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំសេចក្តីណែនាំបន្ថែម ដើម្បីជំរុញ និងអនុវត្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរ។




កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយផ្អែកលើសេចក្តីណែនាំលេខ០៥០ សណន និងសេចក្តីសម្រេចលេខ ១៣២០០ សសរ របស់ក្រសួងមហាផ្ទៃ។




ក្នុងឱកាសនេះ ក៏មានការចូលរួមពីឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធនានា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីពិភាក្សា និងដាក់ចេញវិធានការបន្ថែម ក្នុងការធានាឱ្យការផ្តល់អត្តសញ្ញាណបណ្ណ និងឯកសារអត្តសញ្ញាណផ្សេងៗ ប្រព្រឹត្តទៅមានប្រសិទ្ធភាព និងទាន់ពេលវេលា។




កិច្ចប្រជុំមានគោលបំណងពង្រឹងការអនុវត្តន៍ការងារ និងលើកកម្ពស់សេវាសាធារណៈ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

