
កីឡាករ គួន ម៉ុម សមាជិករបស់ក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា នឹងត្រៀមជួយក្រុម Hanoi Volleyball Club ប្រកួតពានរង្វាន់បាល់ទះជើងឯកថ្នាក់ជាតិ របស់ប្រទេសវៀតណាម ដែលពានរង្វាន់ប្រចាំឆ្នាំមួយនោះមានឈ្មោះថា National Volleyball Championship ឆ្នាំ២០២៦ ខណៈនេះក៏ជាលើកទី២ ផងដែរសម្រាប់គួន ម៉ុម ដែលទៅចូលរួម ។

អត្ថបទពាក់ព័ន្ធ៖ គួន ម៉ុម របស់វិសាខា ត្រៀមជួយ Hanoi ប៉ះ Sanest Khanh Hoa ដើមខែមេសា ខាងមុខពានថ្នាក់ជាតិវៀតណាម
សម្រាប់ប្រកួតបើកឆាកនៃពានរង្វាន់ National Volleyball Championship ឆ្នាំ២០២៦ គឺក្លិបបាល់ទះ Hanoi ត្រូវប៉ះក្រុមការពារតំណែងឆ្នាំចាស់ Sanest Khanh Hoa នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ។
នេះជាកម្មវិធីប្រកួតរបស់ក្រុម Hanoi Volleyball Club ដែលកីឡាករ គួន ម៉ុម ប្រកបអាជីពនៅទីនោះ៖
- ថ្ងៃទី៦ ខែមេសា Sanest Khanh Hoa ប៉ះ Hanoi ម៉ោង ៨:០០ នាទីព្រឹក។
- ថ្ងៃទី៨ ខែមេសា The Cong Tan Cang ប៉ះ Hanoi ម៉ោង ២:៣០ នាទីរសៀល។
- ថ្ងៃទី១០ ខែមេសា Hanoi vs Cong An TPHCM ម៉ោង ៧:៣០ នាទីយប់។
- ថ្ងៃទី១៣ ខែមេសា Hanoi ប៉ះ Bien Phong MB ម៉ោង ២:៣០ នាទីរសៀល។
- ថ្ងៃទី១៥ ខែមេសា Hanoi ប៉ះ LPBank Ninh Binh ម៉ោង ៧:៣០ នាទីយប់។

សម្រាប់ការប្រកួតជុំទី១ នៃជើងឯកថ្នាក់ជាតិ របស់ប្រទេសវៀតណាម National Volleyball Championship ឆ្នាំ២០២៦ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសាលបាល់ទះ Dong Anh ស្ថិតនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម មាន៩ក្រុមចូលរួមប្រកួត ។
នេះជាលើកទី២ហើយ ដែល គួន មុំ ចូលរួមក្រុមបាល់ទះផ្នែកបុរស Hanoi ខណៈកាលពីឆ្នាំមុន គួន ម៉ុម ក៏ធ្លាប់បង្ហាញខ្លួនឱ្យក្រុម Hanoi ប្រកួតនៅជុំទី២ នៃជើងឯកជាតិឆ្នាំ២០២៥ និងជាតួអង្គសំខាន់ម្នាក់ដែលបានជួយក្រុមឱ្យទទួលបានលទ្ធផលល្អ និងទទួលបានជោគជ័យក្នុងការគេចចេញពីការកាត់ចោល៕

