ត្បូងឃ្មុំ៖ ផ្ទះបងប្អូនខ្មែរឥស្លាមចំនួន ១០ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារទុស្សេចរន្តអគ្គិសនី កាលពីវេលាម៉ោង៣:២៥នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិទី ៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍។

រថយន្តបាញ់ទឹកពន្លត់ភ្លើងរហូតដល់វេលាម៉ោង ៩ព្រឹកថ្ងៃដដែលទើបភ្លើងរលត់ រីឯផ្ទះចំនួន ១០ខ្នងរងខូចខាតអស់ទាំងស្រុង តែមិនបណ្តាលឱ្យអ្នកណារងរបួសឡើយ៕
អត្ថបទ៖ តាតុងសែនជ័យ

