ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំនួន ៦ បានស្រាវជ្រាវបង្ក្រាបបទល្មើស និងឃាត់ខ្លួនជនសង្ស័យសរុប ២៧នាក់ (ស្រី ៣នាក់) ពាក់ព័ន្ធករណីឃាតកម្ម លួច និងហិង្សា ក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ ០៤ ខែមេសា ឆ្នាំ២០២៦។

ជនសង្ស័យទាំងនេះត្រូវបាននាំមកបង្ហាញមុខជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនបញ្ជូនទៅតុលាការ។
តាមរបាយការណ៍ ករណីបទល្មើសសរុបមាន ៨ករណី រួមមាន៖
- ករណីលួច ៤ករណី ឃាត់ខ្លួន ៤នាក់
- ករណីឃាតកម្ម ១ករណី ឃាត់ខ្លួន ៦នាក់ (ដេញវាយសម្លាប់មនុស្ស)
- ករណីហិង្សាដោយចេតនា ៣ករណី ឃាត់ខ្លួន ១៧នាក់

ក្នុងចំណោមជនសង្ស័យមួយចំនួន ត្រូវបានរកឃើញមានសារធាតុញៀន និងមួយចំនួនជាក្រុមក្មេងទំនើង។
ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅតាមខណ្ឌផ្សេងៗ រួមមាន ខណ្ឌ៧មករា, ពោធិ៍សែនជ័យ, ឬស្សីកែវ, បឹងកេងកង, ចំការមន និងព្រែកព្នៅ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២៧នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សាង សាវី

