បញ្ចប់ការប្រកួតជុំទី១ នៃ​ដំណាក់​កាលទី២ សប្ដាហ៍ទី២៧ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ មា​ន​កីឡាករ១០រូប​​ដែល​ ដែល​រាប់​ចូល​ក្នុង​បញ្ជី ដែលស៊ុតចូលទីខ្លួនឯងដោយអចេតនា (Own Goal) ។

ស្របពេល Connor Shields របស់​ព្រះខ័នរាជស្វាយរៀង គឺ​ជាកីឡាករ​ទី១០ ដែល​​រាប់​ចូល​ក្នុង​បញ្ជី ដែលស៊ុតចូលទីខ្លួនឯងដោយអចេតនា (Own Goal) ក្នុង​ជំនួប​​ព្រះខ័នរាជស្វាយរៀង យក​ឈ្នះ​ភ្នំពេញក្រោន ក្នុង​លទ្ធផល ៤ទល់និង១ នាកីឡដ្ឋាន ភ្នំពេញក្រោន កាល​ពី​ថ្ងៃទី៤ មេសា។

គ្រាប់បាល់ Own Goal ចំនួន៩គ្រាប់ របស់​កីឡាករ ៩រូបនៅលីគកំពូលកម្ពុជារដូវ​កាល​នេះ៖

  • ទី១៖ ឌី ផារ៉ាន់ របស់ MOI កំពង់ដេវ៉ា
  • ទី២៖ សឿយ វិសាល របស់ព្រះខ័នរាជស្វាយរៀង
  • ទី៣៖ Charlie Scott របស់បឹងកេត
  • ទី៤៖ អ៊ឹម វីនុន របស់​កងយោធពលខេមរភូមិន្ទ
  • ទី៥៖ ចាន់ សានិត របស់​ MOI កំពង់ដេវ៉ា
  • ទី៦៖ តាំង ប៊ុនឆៃ របស់​បឹងកេត
  • ទី៧៖ នាង ផាន់និត របស់ ISI ដង្កោសែនជ័យ
  • ទី៨៖ Akiba Shogo របស់ ISI ដង្កោសែនជ័យ
  • ទី៩៖ សារ យូសុះ ររបស់​កងយោធពលខេមរភូមិន្ទ
  • ទី១០៖ Connor Shields របស់​ព្រះខ័នរាជស្វាយរៀង៕
Share.