ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៣០ ហើយក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានយកឈ្នះអាហ្សង់ទីន ក្នុងលទ្ធផល ៤-២ ក្រោមក្រសែភ្នែកអ្នកគាំទ្រសរុប ៦៨,៣៤៦ នាក់ គ្រងជើងឯកជាលើកដំបូងប្រចាំប្រវត្តិសាស្រ្ត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៣០ នាកីឡដ្ឋាន Estadio Centenario ប្រទេសអ៊ុយរូហ្គាយ។


ពានរង្វាន់ទី១ មានឈ្មោះដើមថា Victory ប៉ុន្តែក្រោយមកត្រូវបានប្តូរទៅជា Jules Rimet ដើម្បីជាកិត្តិយសដល់ប្រធាន FIFA លោក Jules Rimet ដែលជាអ្នកបង្កើតព្រឹត្តិការណ៍ World Cup៕


