​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup ដែល​បច្ចុប្បន្ន​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា FIFA World Cup បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៣០ ដែល​កាលណោះ​អ៊ុយ​រូ​ហ្គា​យ​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ដំបូង​គេ​បង្អស់ និងគ្រងជើងឯកមុនគេបង្អស់ផងដែរ ក្រោយយកឈ្នះអាហ្សង់ទីន លទ្ធផល៤-២។

ខាងក្រោម​នេះជា​ប្រទេស​ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់ World Cup ចាប់ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​២០២២៖
-​    ​ប្រេ​ស៊ី​ល​ ៥​សម័យកាល (១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង ២០០២)
-​    ​អាល្លឺម៉ង់ ៤​សម័យកាល (១៩៥៤, ១៩៧៤, ១៩៩០ និង ២០១៤)
-​    ​អ៊ីតាលី ៤​សម័យកាល (១៩៣៤, ១៩៣៨, ១៩៨២ និង ២០០៦)
-​    ​អា​ហ្ស​ង់​ទីន ២​សម័យកាល (១៩៧៨, ១៩៨៦ និង ២០២២)
-​    ​អ៊ុយ​រូ​ហ្គា​យ ២​សម័យកាល (១៩៣០ និង ១៩៥០)
-​    ​បារាំង ២​សម័យកាល (១៩៩៨ និង ២០១៨)
-​    ​អង់គ្លេស ១​លើក (១៩៦៦)
-​    ​អេ​ស្ប៉ា​ញ ១​លើក (២០១០)៕

Share.