បាល់ទាត់គឺជាកីឡាមួយប្រភេទដែលលេងជាក្រុមមានសមាជិក ១១នាក់ ប្រើជើងទាត់ដោយមានន័យជាភាសាអង់គ្លេសថា Football តែនៅអាមេរិក និងកាណាដាវិញ បាល់ទាត់ គេប្រើពាក្យថា «Soccer»។

តើកីឡាបាល់ទាត់ កកើតតាំងពីពេលណា? នៅទីកន្លែងណា?
ការប្រកួតបាល់ទាត់អន្តរជាតិផ្លូវការលើកដំបូងក្នុងប្រវត្តិសាស្ត្រគឺថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៨៧២ នៅ Hamilton Crescent ក្នុងទីក្រុង Partick ប្រទេសស្កុតឡេន ជំនួបរវាងស្កុតឡេន និងអង់គ្លេស បានបញ្ចប់ដោយលទ្ធផលស្មើ ០-០ និងមានអ្នកទស្សនាប្រហែល ៤,០០០ នាក់ត្រូវបានទទួលស្គាល់ដោយ FIFA៕

