ក្រោយ​ដំណើរ​ នៃការប្រកួត​ពានរង្វាន់ សុីភីអីល ឃែរ ខាប់ CPL Cares Cup U-14 ឆ្នាំ២០២៦ បាន​យ៉ាង​ជោគជ័យ ថ្ងៃទី៧ មេសានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បាន​ប្រកាស គ្រោងនឹងរៀបចំការប្រកួតលីគយុវជនអាយុក្រោម១៤ឆ្នាំ (ក្រុមនៅរាជធានី ភ្នំពេញ)។

ការប្រកួតលីគយុវជនអាយុក្រោម១៤ឆ្នាំ (ក្រុមនៅរាជធានី ភ្នំពេញ) នឹងប្រព្រឹត្តទៅនៅក្នុងខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

កាលបរិច្ឆេទទួលពាក្យ៖

  • ការទទួលពាក្យ៖ ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងនេះតទៅ
  • ទម្រង់១/២/៣ និងទម្រង់ម្ចាស់ផ្ទះ៖ ផ្ញើឱ្យបានមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦
  • បិទបញ្ចប់ចុះបញ្ជីមន្ត្រី/កីឡាករ និងឯកសារទាំងអស់៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០ នាទីរសៀល។

ប្រព័ន្ធនៃការប្រកួត និងលក្ខខណ្ឌនៃការចូលរួម

  • ទម្រង់លីគ (អាស្រ័យលើចំនួនក្រុម)
  • កីឡាករមានអាយុក្រោម១៤ឆ្នាំ (កើតក្នុងឆ្នាំ២០១២-២០១៣)
  • ក្រុមដែលមានទីតាំងនៅភ្នំពេញ និងតំបន់ដែលនៅជុំវិញ

សម្រាប់ព័ត៍មានលម្អិត៖
-លេខទំនាក់ទំនង៖ ០១៦ ៧០៨ ០៩៥ / ០៩២ ៩១១ ៣៤៥
-HiÜN: sochant@the-ffc.com/vyraneth@the-ffc.com

Share.