ភ្នំពេញ៖ អគ្គីភ័យឆាបឆេះឃ្លាំងធ្វើដេគ័រ មុខរោងការ និងស្លាកប៉ាណូកម្មវិធីផ្សេងៗ ឡេីងសន្ធោសន្ធៅ ផ្អើលពលរដ្ឋរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងធ្វើការបាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦:១០នាទីល្ងាច ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំនុចឃ្លាំងធ្វើដេគ័រ រោងការ និងស្លាកយីហោ កម្មវិធីផ្សេងៗ ក្រោយផ្សារបឹងបៃតង ស្ថិតនៅដីឡូ៍លេខB01 ផ្លូវ១ឧសភា ភូមិច្រេះ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា ឃ្លាំងដែរឆាបឆេះ គឺមានទទួលធ្វើដេគ័ររោងការ និងស្លាកយីហោ កម្មវិធីផ្សេងៗ លុះមកដល់ម៉ោងកេីតហេតុ មិនដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែលឺសំឡេងផ្ទុះ ហើយក៍មានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ទេីបផ្អើលបុគ្គលិក នាំគ្នាជួយពន្លត់តែមិនអាចពន្លត់បាន ព្រោះសំភារៈនៅក្នុងនោះជាវត្ថុងាយឆាប់ឆាបឆេះ ទេីបរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យតាមបណ្ដាអង្គភាពជាច្រើនគ្រឿង បានចេញទៅសហការគ្នាបាញ់ពន្លត់ ហើយបន្តយកគ្រឿងចក្រទៅជួយវាយរបង និងបាញ់ទឹកទប់ស្កាត់បន្តេីរ រហូតដល់ម៉ោងប្រហែល ១០យប់ ទេីបភ្លើងបានថបថយទៅវិញ។

ហេតុការណ៍នេះផងដែរ បណ្ដាអោយមន្ត្រីនគរបាលពន្លត់អគ្គីភ័យម្នាក់រងរបួសក្បាល តែសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាតបាននៅឡើយ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើករណីនេះ ។
អត្ថបទ៖ ត្រយងតូច

