លោក Pele វីរបុរសបាល់ទាត់ដ៏អស្ចារ្យរបស់ក្រុមជម្រើសជាតិប្រេស៊ីល និងជាកីឡាករតែម្នាក់ក្នុងពិភពលោកដែលឈ្នះពាន World Cup ៣លើកនៅឆ្នាំ ១៩៥៨, ១៩៦២ និង ១៩៧០ ហើយត្រូវមនុស្សគ្រប់រូបតាំងនាមឱ្យថាជាស្តេចនៃបាល់ទាត់ «King of Football»។

លោក Pele បានទទួលមរណៈភាពនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងវ័យ ៨២ឆ្នាំ ​មូលហេតុនៃការស្លាប់របស់ស្តេចកីឡាបាល់ទាត់ប្រេស៊ីលត្រូវបានខាងមន្ទីរពេទ្យរៀបរាប់ថាដោយសារការបរាជ័យនៃដំណើរការសរីរាង្គច្រើនផ្នែកដែលបណ្តាលមកពីការវិវត្តនៃជំងឺមហារីកពោះវៀនធំ រួមជាមួយស្ថានភាពសុខភាពពីមុនរបស់លោក Pele។ ការស្លាប់របស់ស្តេចបាល់ទាត់រូបនេះ ក្រោយព្រឹត្តិការណ៍ World Cup 2022 បញ្ចប់ទៅបានរយៈពេល ១២ ថ្ងៃ៕

Share.