
កីឡាករ គួន ម៉ុម សមាជិករបស់ក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា បានជួយក្រុម Hanoi Volleyball Club យកឈ្នះលើក្រុម Sanest Khanh Hoa ដែលជាក្រុមជើងឯកឆ្នាំចាស់ នៃពានរង្វាន់បាល់ទះជើងឯកថ្នាក់ជាតិ របស់ប្រទេសវៀតណាម National Volleyball Championship ឆ្នាំ២០២៦ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ។
នេះជាកម្មវិធីប្រកួតរបស់ក្រុម Hanoi Volleyball Club និងលទ្ធផល ដែលកីឡាករ គួន ម៉ុម ប្រកបអាជីពនៅទីនោះ៖
- ថ្ងៃទី៦ ខែមេសា Sanest Khanh Hoa ០:៣ Hanoi
- ថ្ងៃទី៨ ខែមេសា The Cong Tan Cang ប៉ះ Hanoi ម៉ោង ២:៣០ នាទីរសៀល។
- ថ្ងៃទី១០ ខែមេសា Hanoi vs Cong An TPHCM ម៉ោង ៧:៣០ នាទីយប់។
- ថ្ងៃទី១៣ ខែមេសា Hanoi ប៉ះ Bien Phong MB ម៉ោង ២:៣០ នាទីរសៀល។
- ថ្ងៃទី១៥ ខែមេសា Hanoi ប៉ះ LPBank Ninh Binh ម៉ោង ៧:៣០ នាទីយប់។

សម្រាប់ការប្រកួតជុំទី១ នៃជើងឯកថ្នាក់ជាតិ របស់ប្រទេសវៀតណាម National Volleyball Championship ឆ្នាំ២០២៦ បានរៀបចំពិធីបើកជាផ្លូវការនៅថ្ងៃទី៦ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ស្របពេលកាប្រកួតទាំងអស់ធ្វើឡើងនៅសាលបាល់ទះ Dong Anh ស្ថិតនៅក្នុងរាជធានីហាណូយ ប្រទេសវៀតណាម មាន៩ក្រុមចូលរួមប្រកួត ។

នេះជាលើកទី២ហើយ ដែល គួន ម៉ុម ចូលរួមក្រុមបាល់ទះផ្នែកបុរស Hanoi ខណៈកាលពីឆ្នាំមុន គួន ម៉ុម ក៏ធ្លាប់បង្ហាញខ្លួនឱ្យក្រុម Hanoi ប្រកួតនៅជុំទី២ នៃជើងឯកជាតិឆ្នាំ២០២៥ និងជាតួអង្គសំខាន់ម្នាក់ដែលបានជួយក្រុមឱ្យទទួលបានលទ្ធផលល្អ និងទទួលបានជោគជ័យក្នុងការគេចចេញពីការកាត់ចោល៕


