ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រចាំខណ្ឌជ្រោយចង្វារ បានចុះបង្ក្រាបក្រុមក្មេងទំនើង ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស នៅយប់ថ្ងៃទី០៥ ឈានចូលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក។

សូមចុចអាន៖ https://troryorng.com/article/327798.html

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង ១០នាក់ និងដកហូតម៉ូតូ ១០គ្រឿង បញ្ជូនទៅមូលដ្ឋានដើម្បីចាត់ការបន្ត។

តាមការពិនិត្យ បានរកឃើញថា ក្មេងទំនើង ០៧នាក់ និងម៉ូតូ ០៧គ្រឿង ពាក់ព័ន្ធការកែច្នៃបំពង់ស៊ីម៊ាំងខុសបច្ចេកទេស ត្រូវបានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ខណៈម៉ូតូត្រូវរក្សាទុករយៈពេល ០១ខែ។

ដោយឡែក ក្មេងទំនើង ០៣នាក់ ដែលពាក់ព័ន្ធនឹងការបង្ហោះម៉ូតូ ត្រូវបានបញ្ជូនទៅទីបញ្ជាការ ដើម្បីអប់រំ ដាក់ពិន័យ និងធ្វើកិច្ចសន្យា ខណៈម៉ូតូចំនួន ០៣គ្រឿង ត្រូវរក្សាទុករយៈពេល ០៣ខែ។

វិធានការនេះ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានណែនាំឲ្យអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះសកម្មភាពក្មេងទំនើង បង្កអសន្តិសុខ និងរំខានសាធារណៈ៕

Share.