ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង នៅផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងពាក់ព័ន្ធ និងមានការសម្របសម្រួលនីតិវិធីពីកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង។
ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ ស្រី ០៨នាក់ ក្នុងនោះមានជនជាតិចិន ០២នាក់ និងជនជាតិវៀតណាម ២៩នាក់។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រលើតុ ១០គ្រឿង Laptop ០១គ្រឿង ទូរស័ព្ទដៃ ៦១គ្រឿង ដាវ ០២ដើម និងរថយន្ត ០១គ្រឿង ព្រមទាំងសម្ភារៈផ្សេងៗទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






