ភ្នំពេញ៖ សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online scam ឃាត់ខ្លួនមនុស្ស ២១៨នាក់ ដកហូតសម្ភារៈមួយចំនួនធំ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើ ក្រោមការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សសរុបចំនួន ២១៨នាក់ ស្រី ១០នាក់ មាន ៦សញ្ជាតិ៖ ជនជាតិចិនចំនួន ៩៣នាក់, បង់ក្លាដេស ៩១នាក់, វៀតណាម ១៧នាក់, ឥណ្ឌា ១១នាក់, ជប៉ុន ៥នាក់ និងជនជាតិឡាវ ១នាក់។ ក្នុងនោះមានមនុស្ស ១១៤នាក់ មិនមានលិខិតឆ្លងដែន ជាប់ខ្លួនឡើយ។

សមត្ថកិច្ចដកហូតបាន កុំព្យូទ័រ All in one ចំនួន ១៣៣គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៤៤គ្រឿង, ទូរសព្ទដៃ ៣៩២ គ្រឿង, Monitor ១៦គ្រឿង, CPU ១៥គ្រឿង, Tablet ៥គ្រឿង, មួកនគរបាលជប៉ុន២ , អាវនគរបាលជប៉ុន ៥អាវ និងកាតនគរបាលជប៉ុន ៤សន្លឹក ។

ក្រោយបង្ក្រាបបាន ជនសង្ស័យទាំង ២១៨នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.