ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីការដកបទពិសោធន៍ ក្នុងការរៀបចំវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីក្នុងអង្គភាព។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធ រួមមាន អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនានា។

ការពិភាក្សា ផ្តោតលើការវាយតម្លៃលទ្ធផលនៃវគ្គបណ្តុះបណ្តាលកន្លងមក ការចែករំលែកបទពិសោធន៍ និងការកំណត់ទិសដៅកែលម្អគុណភាពការងារ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តភារកិច្ចរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបន្តទៀត៕

Share.