ជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ទល់នឹងក្រុម Bangkok United FC របស់ថៃ ដែលជាការប្រកួតបិទពូល B នឹងធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Hàng Đẫy ប្រទេសវៀតណាម ម៉ោង ៦:៣០នាទីល្ងាចនេះ។

យ៉ាងណាក្ដី ទោះសល់មួយប្រកួតទៀត ក៏ដោយ ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានអស់ឱកាសទៅវគ្គ៤ក្រុមចុងក្រោយ ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្នើ១ និងចាញ់១ មានត្រឹម ៧ពិន្ទុប៉ុណ្ណោះ ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល B។
ពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ASEAN Club Championship (Shopee Cup) 2025/26 ដំណើរការដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយ Selangor ម៉ាឡេស៊ី ជួបជាមួយ Nam Định វៀតណាម ខណ: Johor ម៉ាឡេស៊ូ ជួបជាមួយ Buriram ថៃ។

កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដា់ព្រ័ត្រ ៖
- ជើងទី១ ថ្ងៃទី៦ ឧសភា ២០២៦៖ Selangor ជួបជាមួយ Nam Định នៅទឹកដី ម៉ាឡេស៊ី
- ជើងទី១ ថ្ងៃទី៦ ឧសភា ២០២៦៖ Johor ជួបជាមួយ Buriram នៅទឹកដី ម៉ាឡេស៊ី
- ជើងទី២ ថ្ងៃទី១៣ ឧសភា ២០២៦៖ Nam Định ជួបជាមួយ Selangor នៅទឹកដី វៀតណាម
- ជើងទី២ ថ្ងៃទី១៣ ឧសភា ២០២៦៖ Buriram ជួបជាមួយ Johor នៅទឹកដី ថៃ


លទ្ធផល របស់ព្រះខ័នរាជស្វាយរៀង នៅក្នុងពូល B កន្លងមករួមមាន៖
- ថ្ងៃទី២១ សីហា ២០២៥៖ Shan United FC ០-៣ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី២៥ កញ្ញា ២០២៥៖ Nam Dinh FC ២-០ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី៤ ធ្នូ ២០២៥៖ ព្រះខ័នរាជស្វាយរៀង ២-២ Johor Darul Ta’zim FC
- ថ្ងៃទី៥ កុម្ភ: ២០២៥៖ Lion City Sailors FC ០-២ ព្រះខ័នរាជស្វាយរៀង
គួរបញ្ជាក់ថា Buriram United ថៃ គឺជាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship (Shopee Cup 2024/25) ក្រោយឈ្នះ Cong An Hanoi វៀតណាម ៣ទល់២ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
ពានរង្វាន់ជើងឯកតំបន់អាស៊ាន ASEAN Club Championship រៀបចំឡើង ២លើកមក ឆ្នាំ២០០៣ ជើងឯកក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីុ។ បន្ទាប់មកនៅឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ៕

