ស្វាយរៀង៖ បុរសចំណាស់ម្នាក់ ដោយសារទំនាស់សម្តីបន្តិចបន្តួច កង្វះភាពអត់ធ្មត់ រហូតដាច់ចិត្តលើកដំបងឬស្សីវាយលើប្រពន្ធរហូតដល់ដេកដួលស្លាប់ បង្កឱ្យភ្ញាក់ផ្អើលអស់អ្នកស្រុក សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនដៃដល់ កាលពីវេលាម៉ោង៣:៥៥នាទីរសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅភូមិតារាក់ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជនសង្ស័យមានឈ្មោះ ផេង សារ៉ុន ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរកសិករ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ កង សាមឿន អាយុ ៦៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យផឹកស្រាស្រវឹង ហើយកើតមានទំនាស់សម្តីជាមួយប្រពន្ធ រហូតដល់បុរសជាប្តីយកដំបងឬស្សីវាយលើប្រពន្ធ បណ្តាលឱ្យដេកដួលស្លាប់ភ្លាមៗនៅកន្លែង បង្កឱ្យភ្ញាក់ផ្អើលអស់អ្នកភូមិ សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនដៃដល់។


ជនសង្ស័យត្រូវបានឃាត់ខ្លួនយកទៅផ្នែកជំនាញស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯសាកសពស្ត្រីរងគ្រោះ ក្រោយសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ តាតុងសែនជ័យ

