ភ្នំពេញ៖ ជនអនាថា តែងតែដេក​ និងស្នាក់នៅតាមទីសាធារណៈ សួនច្បារ នាំគ្នាប្រើប្រាស់គ្រឿងញៀន ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យដើរមូលបានចំនួន ៤២នាក់ ដើម្បីយកទៅសំចតនៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។

តាមអាជ្ញាធរបានឱ្យដឹងថា ជនអនាថាដេក និងស្នាក់នៅតាមទីសាធារណៈ ក្នុងសង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដើរប្រមូលនៅទីតាំងក្រោមស្ពានអាកាសស្ទឹងមានជ័យ, ទីតាំងប្រឡាយស្ទឹងមានជ័យ, ក្រោយសាលាសុវណ្ណភូមិ, ក្នុងភូមិសាស្ត្រភូមិទាំង៨ បានចំនួន ៤២នាក់។

ជនអនាថាទាំង ៤២នាក់ ក្រោយឃាត់ប្រមូលបាន បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.