ពោធិ៍សាត់៖ អាជ្ញាធរខេត្តពោធិ៍សាត់ និងក្រុមការងារ ស.ស.យ.ក បានរៀបចំកម្មវិធី «សង្ក្រាន្តជំរុំភៀសសឹក» ដើម្បីបង្កើនភាពសប្បាយរីករាយ និងបន្ធូរអារម្មណ៍ជូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងតំបន់សុវត្ថិភាព។





កម្មវិធីនេះបានប្រព្រឹត្តឡើងនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦ នៅទីរួមស្រុកវាលវែង ដោយមានការចូលរួមពីអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។ ក្នុងឱកាសនោះ អាជ្ញាធរបាននាំយកសារសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាតិ មកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមការលំបាកដោយសារតែការផ្លាស់ទីចេញពីលំនៅដ្ឋាន។






កម្មវិធីមានការរៀបចំល្បែងប្រពៃណី រាំកំសាន្ត អាហារសាមគ្គី និងការផ្តល់ជំនួយថវិកាខ្លះៗ ដើម្បីជួយលើកទឹកចិត្ត និងបន្ថយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។ អាជ្ញាធរក៏បានណែនាំឱ្យបងប្អូនថែរក្សាសុខភាព និងអនាម័យឱ្យបានល្អ ខណៈដែលរដ្ឋាភិបាលបន្តដោះស្រាយបញ្ហាតាមវិធីសន្តិភាព និងច្បាប់អន្តរជាតិ។
អត្ថបទ៖ ភ្នាក់ងារខេត្តពោធិ៍សាត់

