ពោធិ៍សាត់ះ  ជាកាតព្វកិច្ចក្នុងស្មារតីសាមគ្គីឈាមខ្មែរតែមួយ សមរភូមិក្រោយជួយឧបត្ថម្ភគាំទ្រសមរភូមិមុខ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនិងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ រួមនឹងមន្ត្រីរាជការអាជ្ញាធរគ្រប់បណ្ដប់ថ្នាក់ក្នុងខេត្តបាននាំយកជំនួយជាគ្រឿងឧបភោគបបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជួនបងប្អូនវីរៈកងទ័ពនិងវីរៈនគរបាលជាតិជួរមុខ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពទិសថ្មដាខេត្តពោធិ៍សាត់។


វិធីសំណេះសំណាលនិងផ្ដល់ជាស្បៀងអាហារជាច្រើនមុខរួមនិងថវិកានេះធ្វើឡើងនៅព្រឹកថ្ងៃទី 9ខែមេសាឆ្នាំ 2026 នៅទីតាំងសុវត្ថិភាពក្នុងទីរួមស្រុកវិលវែង។  ជាមួយនិងសារផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចមហាប្រវត្តិធិបតីហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិតពេជ្រចាន់មុន្នី និងឯកឧត្តមកែវរតនៈរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ក្នុងនាមសមរភូមិក្រោយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ និងរិះរកគ្រប់មធ្យោបាយបន្តជួយឧបត្ថម្ភគាំទ្រ សព្វបែបយ៉ាង ទាំងស្បៀងអាហារ សម្ភារៈថវិកា និងស្មារតី ជូនដល់ វរៈកងទ័ព វីរៈនគរបាលជាតិ កងរាជអាវុធហត្ថ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ចាកចេញពីគ្រួសារ ដើម្បីបុព្វហេតុជាតិ ឈរជារនាំងដ៏ក្លាហានមោះមុតប្តូផ្ដាច់ ការពារបូរណភាពទឹកដី ពិការរំលោភបំពានឥតអៀនខ្មាសពីប្រទេសជិតខាង។

ឆ្លៀតក្នុងឱកាសនោះក្នុងនាមប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល ឯកឧត្តមសូមសម្ដែងមរណៈទុក្ខដ៏ក្រៀមក្រំនិងសោកស្តាយបំផុតចំពោះការពលីជីវិតវីរៈកងទ័ពក្នុងបុព្វហេតុការពារដែលអធិបតេយ្យជាតិនាពេលកន្លងមក និងសូមឧទ្ទិសកុសលផលបុណ្យឌួងវិញ្ញាណក្ខន្ធបងប្អូនបានប្រកាន់សុគតិភព កុំបី ឃ្លៀងឃ្លិតឡើយ។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តបានបង្ហាញពីការដឹងគុណនិងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពនៃវីរៈកងទ័ព កងនគរបាល កងរាជអាវុធហត្ថ ដែលកំពុងបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិយើង។


ឯកឧត្តមលើកឡើងថា ចំពោះគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថវិកា ដែលបានយកមកឧបត្ថម្ភជូនដល់វីរៈកងទ័ពយើងនៅពេលនេះគឺបានមកពីកម្លាំងមហាសាមគ្គីខ្មែររួបរួមខ្មែរតែមួយ ក្នុងន័យសមរភូមិក្រោយបន្តជួយឧបត្ថម្ភគាំទ្រជានិច្ចដល់សមរភូមិគ្រប់ពេលវេលាដោយមិនរារែកឡើយ៕

អត្ថបទ÷ពោធិ៍សាត់

Share.