កំពង់ឆ្នាំង៖ ផ្ទះឈើប្រក់ក្បឿងមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ សល់តែជើងសសរថ្ម កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្ទះលេខដេ១៤៤ ក្រុមទី៦ ភូមិតាវ៉ាក ក្នុងឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។



ផ្ទះដែលរងនូវអគ្គិភ័យឆាបឆេះ សាងពីឈើប្រក់ក្បឿង ទំហំ៨ម៉ែត្រx៩ម៉ែត្រ ខូចខាតទាំងស្រុង មានម្ចាស់រងគ្រោះឈ្មោះ ហ៊ុយ សុខ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅផ្ទះកើតហេតុ។ ទ្រព្យសម្បត្តិ សម្ភារៈខូចខាត អស់ស្រូវ ២តោន ម៉ូតូស្កុបពី ១គ្រឿង និងសម្ភារៈមួយចំនួនទៀត។


តាមសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យខាងលើផ្តើមចេញពីទុស្សេចរន្តអគ្គិសនីឆាបឆេះ ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿងចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង និងការពារភ្លើងឆេះរាល៕
អត្ថបទ៖ តាតុងសែនជ័យ

