ក្រុម​បាល់ទះបុរសរបស់​មីយ៉ាន់ម៉ា នឹង​បង្ហាញ​វត្តមាន​ក្នុងព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​កីឡាបាល់ទះលីគបុរសអាស៊ីអាគ្នេយ៍ SEA V League លើកទី៦ ឆ្នាំ២០២៦ ជាលើកដំបូង​ ដូច​នេះ​មាន​ប្រទេសចំនួន ៦ បង្ហាញ​វត្តមាន​ចូលរួម៖ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ដោយមីយ៉ាន់ម៉ា ទើបតែបានបន្ថែមទៅក្នុងការប្រកួតក្នុងឆ្នាំនេះ។

ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​កីឡាបាល់ទះលីគបុរសអាស៊ីអាគ្នេយ៍ ជើងទី១ ហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៥-១៩ ខែកក្កដា ខណៈដែលឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះជើងទី២ ចាប់ពីថ្ងៃទី២២-២៦ ខែកក្កដា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ ការប្រកួតផ្នែកនារី នឹងនៅតែមានក្រុមចំនួន៤ ក្រុម​ចូល​រួម​ប្រកួត​ប្រជែងគឺ ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះជើងទី១ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ខណៈដែល ឈៀងម៉ៃ ប្រទេសថៃ នឹងធ្វើជាម្ចាស់ផ្ទះជើងទី២ ចាប់ពីថ្ងៃទី ៧ដល់៩ ខែសីហា ឆ្នាំ២០២៦។

ក្រោយ​បង្ហាញ​វត្តមានក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​កីឡាបាល់ទះប្រចាំទ្វីបអាស៊ាន SEA V League ឆ្នាំ២០២៥ លើកដំបូង​នេះ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ធ្វើ​មិន​សូវ​បាន​ល្អ​ក៏​ដោយ​ តែ​ក៏​ជាផល​វិជ្ជមាន​មួយ ដើម្បី​បន្ត​លើកមុខមាត់កម្ពុជា​លើកឆាកអន្តរជាតិ​បន្តទៀត។ តែយ៉ាង​ណាក្រុមបាល់ទះជម្រើសជាតិ​កម្ពុជា មាន​ឈ្មោះ​ក្នុង​តារាង​ចំណាត់​ថ្នាក់បាល់ទះពិភពលោក FIVB Men’s Volleyball World Ranking កាល​ថ្ងៃទី២៣ កក្កដា ២០២៥ កនុំ្លងទៅ៕

Share.